បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider បានអោយដឹងថាក្លឹប Liverpool យល់ព្រមអោយអតីតខ្សែបម្រើក្លឹប RB Leipzig គឺ Naby Keita ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
កីឡាករអន្តរជាតិហ្គីណេរូបនេះមានការពិបាកយ៉ាងខ្លាំង នៅក្នុងអំឡុងពេលគាត់ស្នាក់នៅទឹកដី Anfield។ ដូច្នេះ Keita នឹងស្ថិតនៅក្នុងបញ្ជីជាមួយកីឡាករ Alex Oxlade-Chamberlain និង James Milner ដែលជាកីឡាករចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន៕