Weghorst ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Man Utd!! នឹងត្រូវពាក់អាវលេខ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ នឹងត្រូវពាក់អាវលេខ ២៧ ដែលធ្លាប់ត្រូវបានពាក់ដោយខ្សែបម្រើ Marouane Fellaine ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៩។ ហើយក៏ត្រូវពាក់បន្តដោយកីឡាករ Alex Telles ដែលបច្ចុប្បន្ន បានខ្ចីជើងទៅលេងនៅ Sevilla។

សម្រាប់ខ្សែប្រយុទ្ធ Weghorst គឺមិនដែលពាក់អាចលេខ ២៧ នោះទេ សម្រាប់អាជីពរបស់គាត់ ដោយធម្មតា គឺគាត់ត្រូវពាក់អាវលេខ៩ តាំងពីនៅ Emmem, Wolsburg, AZ Alkmaar និង Burnley។

គួរបញ្ជាក់ថា អាវលេខ ២៧នេះ ក៏ធ្លាប់ត្រូវបានពាក់ដោយកីឡាករ Gary Neville ចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ១៩៩៤ផងដែរ មុនពេលដែលគាត់ប្តូរទៅពាកអាវលេខ២វិញ៕