បើ Benzema ចាក​ចេញពី​ក្លឹ​ប Real Madrid នឹង​យក​ម្នាក់​នេះ​មក​ជំនួស

0

យោង​តាម​សារព័ត៌មាន Sport BILD បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Real Madrid បាន​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​ម្នាក់​ដើម្បី​ជំនួស Karim Benzema ក្នុង​ករណី​ដែល​គាត់​ចាក​ចេញពី​ក្លឹ​ប នោះ​គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​កីឡាករ Harry Kane របស់​ក្រុម Tottenham Hotspur​។

Kane បច្ចុប្បន្ន​មាន​វ័យ 29 ឆ្នាំ​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ទីផ្សារ​ដែល​អាច​ជំនួស​តំណែង​របស់ Benzema បាន​។ កិច្ចសន្យា​របស់​កីឡាករ​វ័យ 35 ឆ្នាំ​នឹង​ផុតកំណត់​នៅ​រដូវក្តៅ ហើយ Kane អាច​ជា​អ្នក​ជំនួស​ដ៏​ល្អ​ប្រសិនបើ​ម្ចាស់​ពានរង្វាន់ Ballon d’Or ចាកចេញ​៕