បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន នៅចំងាយប្រមាណ២០០ម៉ែត្រចំណុចគោកដូនរីកខាងត្បូងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា បុរសដែលបានធ្វើអត្តឃាតខ្លួនឯងឈ្មោះ សុខា សុឃួន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បើផ្អែកតាមការបំភ្លឺពីអាណាព្យាបាល(ម្តាយ) និងបងប្អូនសាច់ញាតិ របស់សពបានបញ្ជាក់អះអាងថា មុនកើតហេតុជនរងគ្រោះ ធ្លាប់ទៅធ្វើការនៅប្រទេសថៃ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានត្រឡប់មកស្រុកវិញ ហើយប្រពន្ធរត់ចេញពីផ្ទះទៅខេត្តសៀមរាបវិញ ទើបជនរងគ្រោះតូចចិត្តបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនតែម្តង ។
នគរបាលបានបញ្ជាក់ថា ក្នុងករណីនេះក្រោយពីបានទទួលព័ត៌មាន បានបង្កើតគណ:កម្មការចុះធ្វើកោសល្យវិច័យនិងពិនិត្យសព សមាសភាពមាន ៖ អធិការរង នាយផ្នែកព្រហ្មទណ្ឌ នាយប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ លោកមេឃុំ លោកមេភូមិ គឺពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មទេ ។ គ្រូពេទ្យបានសន្និដ្ឋានថា ការស្លាប់របស់បុរសរូបនេះ ពិតជាធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យបានប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ