យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថាឥឡូវនេះ Chelsea ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ João Félix ក្នុងរយៈពេល 24/48 ម៉ោង ខណៈដែលព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយ Atletico Madrid កំពុងត្រូវបានបញ្ចប់។
ភាគីទាំងអស់ត្រៀមរៀបចំឯកសារ និងចុះហត្ថលេខា។ តម្លៃក្នុងការខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ 23ឆ្នាំរូបនេះគឺ 11 លានអឺរ៉ូ ហើយក្រុមតោខៀវ Chelsea ជាអ្នករ៉ាប់រងប្រាក់ពលកម្មរបស់ João Félix ទាំងស្រុង៕