កំពត ៖ នៅវេលាម៉ោង២២:៤៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ មានករណីចោរលួចចូលគាស់ផ្ទះលក់ឥវ៉ាន់ចាប់ហួយកើតឡើងមួយករណីនៅចំណុចភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្ដកំពត។ បង្ករដោយជនសង្ស័យឈ្មោះ សៅ ចាន់ណូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្ដកំពត បានធ្វើសកម្មភាពយកញញួនិងទុលឡាវីសគាស់ផ្ទះចូលលួចឥវ៉ាន់ចាប់ហួយរបស់ជនរងគ្រោះឈ្មោះនាក់ ផុន ភេទប្រុស អាយុ៥២ មុខរបរធ្វើពេទ្យ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្នុងខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះបានមើលឃើញតាមកាមេរ៉ាសុវត្តិភាពរួចបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងកងរាជអាវុធហត្ថស្រុកបានចុះឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដកំពត ដើម្បីចាត់ការតាមនីតិវិធី៕