អ្នកចាត់ការក្រុមកាំភ្លើងធំ សញ្ជាតិអេស្ប៉ាញ វ័យ 40ឆ្នាំលោក Mikel Arteta បានរៀបរាប់ពីបញ្ហាប្រឈមរបស់ក្រុមលោកនាពេលបច្ចុប្បន្នថា៖ «បញ្ហាគឺថាយើងមានខ្សែប្រយុទ្ធតែម្នាក់គត់ ហើយត្រូវស៊ូទ្រាំនឹងរយៈពេលជាច្រើនខែរហូតដល់ Gabriel Jesus ត្រលប់មកវិញមិនមែនជារឿងងាយស្រួលឡើយ»។
លោក Arteta បានបន្តថា៖ «យើងត្រូវតែទទួលបានច្រើនបំផុតពីកីឡាករដែលយើងមាននៅពេលនេះ។ ប្រសិនបើយើងអាចមានការពង្រឹងមួយចំនួនគឺអស្ចារ្យណាស់»៕