ចាប់បានម្នាក់ រត់គេចខ្លួនម្នាក់!! ក្រោយធ្វើសកម្មភាពលួចទ្វាដែក

0

កណ្ដាល​៖ ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩ នឹង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​កណ្តាល​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​០១​នាក់​ ​ឈ្មោះ លឹ​ម គង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​កសិករ ។
ជនសង្ស័យ​០២​នាក់​ មានឈ្មោះ​នុ​ត រិ​ទ្ធី ហៅ​ខ្លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) និង​ឈ្មោះ នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)។

វត្ថុ​តាង​ចាប់​យក​បានមាន​ទ្វា​ដែក​ចំនួន​០៣​ផ្ទាំង​មាន​ទម្ងន់​១៥​គីឡូក្រាម​(​របស់​ជន​រង​គ្រោះ​) និងជណ្តើរ​ដែក​ចំនួន​០១ មាន​០៧​កាំ ទម្ងន់​១០​គីឡូក្រាម​(​របស់​ជន​រង​គ្រោះ​) ។

កាលពី​ពេលវេលា និង​ទីកន្លែង​កើតហេតុ​ខាងលើ មាន​ជនសង្ស័យ​០២​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចូល​មក​ធ្វើ​សកម្មភាព​លួច​ជណ្តើរ​និង​ទ្វា​ដែក​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់​។ លុះ​មក​ដល់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​កោះអន្លង់ចិន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ នុ​ត រិ​ទ្ធី ហៅ​ខ្លី ព្រមទាំង​ដកហូត​វត្ថុ​តាង​យក​បាន​មក​វិញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ