ភ្នំពេញ៖ នៅវេលាម៉ោង ០៥:០០ នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្ទះលេខ២៣២ ផ្លូវ១៨២ ភូមិ០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សល់ ម៉េងសុី ភេទ ប្រុស អាយុ ២០ឆាំ្ន មុខរបរ ម្ចាស់ឃ្លាំងលក់រថយន្ត ។
មូលហេតុបណ្ដាលមកពីឆ្លងក្បាលអាគុយរថយន្តម៉ាក Lexus LM 300 ផលិតឆ្នាំ២០១៧ឡើងសេរីឆ្នាំ២០២១ ។
– ប្រភេទសំណង់: ឃ្លាំងលក់រថយន្ត ទំហំ ១២ម៉ែត្រ X ៦០ម៉ែត្រ ។
– ខូចខាតសម្ភារៈ ឆេះរថយន្តចំនួន ០៣ គ្រឿង ម៉ាកលុចសុីស LM រថយន្តម៉ាកតូយូតាសូរ៉េនណិ រថយន្តម៉ាកប៊េនលី (ពណ៍ខ្មៅទាំង៣) ឆេះសំភារះមួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១៧ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧ រថយន្ត ស្មើរនឹង ៦៨ ម៉ែត្រគូប ។ ហើយពន្លត់ចប់ នៅវេលាម៉ោង ០៥:៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ