Juventus ចង់​បន្ថែម​ខ្សែបម្រើ​ម្នាក់ ដើម្បី​យក​ខ្សែការពារ Arsenal

0

យោង​តាម​គេហទំព័រ Calciomercatoweb បាន​ចេញផ្សាយ​ថា​ក្លឹ​ប​សេះបង្កង់ Juventus ចង់​បន្ថែម​ខ្សែបម្រើ​កណ្តាល Arthur Melo ដែល​កំពុង​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹ​ប Liverpool ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ខ្សែការពារ Gabriel Magalhães របស់ Arsenal ។

របាយការណ៍​បាន​បញ្ជាក់​ថា​អ្នកចាត់ការ​ក្លឹ​ប Arsenal លោក Mikel Arteta គឺជា​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ហើយ Juventus កំពុង​សម្លឹង​រក​ការ​ចំណាយ​ដ៏​ច្រើន​បំផុត​មួយ ដើម្បី​ចុះហត្ថលេខា​ជាមួយ​មិត្ត​រួម​ជាតិ​របស់​គាត់​គឺ​កីឡាករ Gabriel Magalhães៕