Jude Bellingham វ័យ 19 បច្ចុប្បន្នលេងឲ្យក្លឹប Borussia Dortmund ក្នុងតំណែងជាខ្សែបម្រើ កីឡាកររូបនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗមួយចំនួននៅអឺរ៉ុប។
អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp សើចបន្ទាប់ពីមានសំណួរអំពី Bellingham សម្រាប់ការផ្ទេរនៅក្នុងខែមករា ដោយបាននិយាយថា៖ «Jude អាចផ្ទេរមក Liverpool ក្នុងខែមករាឬទេ សួរខ្ញុំគឺខុសមនុស្សហើយ»។
«ទីផ្សារដោះដូរកីឡាករខែមករា? យើងកំពុងរង់ចាំមើលដូចគ្នា ហើយប្រសិនបើមានអ្វីកើតឡើង យើងនឹងឃើញ សម្រាប់រឿងនេះយើងបានត្រៀមខ្លួនរួចរាល់ហើយ»៕