មក​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ត្រៀម​សម្រាប់ Mbappe

0

យោង​តាម Sportsbible បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Real Madrid ត្រៀម​ផ្តល់​កិច្ចសន្យា​ដ៏​មាន​តម្លៃ​បំផុត​ដល់​តារា​ឆ្នើម​សញ្ជាតិ​បារាំង Kylian Mbappe​។

Los Blancos មាន​ចំណាប់អារម្មណ៍​ជា​យូរ​មក​ហើយ​លើ​ខ្សែប្រយុទ្ធ PSG ប៉ុន្តែ Mbappe បាន​ប្តេជ្ញា​បន្ត​នៅ​ប្រទេស​បារាំង​។

ឥឡូវនេះ Real Madrid បាន​ចូល​ប្រឡូក​ក្នុង​ការ​ប្រមាញ់​ម្តងទៀត​ដើម្បី​ចុះហត្ថលេខា​លើ Mbappe ជាមួយនឹង​ការ​ផ្តល់​ជូន​តម្លៃ 877 លាន​ផោន​ក្នុង​រយៈពេល 4 ឆ្នាំ​។ ប្រាក់​ពលកម្ម​សរុប​របស់ Mbappe ត្រូវ​គេ​ប៉ាន់​ប្រ​ម៉ា​ណ​ថា​អាច​នឹង​ទទួល​បាន​រហូត​ដល់ 552 លាន​ផោន ហើយ PSG នឹង​ទទួល​បាន 132 លាន​ផោន​ពី​តម្លៃ​ផ្ទេរ​នេះ​៕