បាត់ដំបង៖ នៅថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង០២នឹង៤០នាទីរំលងអាធ្រាត្រ រហូតដល់វេលាម៉ោង០៧នឹង០០នាទីព្រឹក ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច (កាត់យកខ្សែភ្លើង) ក្នុងមូលដ្ឋានចំនួន ០១ករណី។
សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ
១.ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤.ឈ្មោះ យ៉ា កក្កដា ហៅ វែង ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់ នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥.ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៦.ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើទាំង ០៦នាក់នេះ ជាមុខសញ្ញាលួចកាត់យកខ្សែភ្លើងចល័តនៅតាមទីតាំងស្ងាត់ៗក្នុងក្រុងបាត់ដំបង នៅពេលយប់។
វត្ថុតាងដកហូតរួមមាន៖
-កង់ចំនួន ០២គ្រឿង
-កំណាត់ដែក មួយចំនួន
-កន្ត្រៃចំនួន ០១
-ដង្កាប់ចំនួន ០១
-ខ្សែភ្លើង មួយចំនួន ។
ករណីនេះ កម្លាំងការិយាល័យជំនាញខេត្តបានកសាងសំណុំរឿងជនសង្ស័យទាំង០៦នាក់ខាងលើនេះបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ