ក្លឹប Al Nassr ដែលមានមូលដ្ឋាននៅទឹកដីអារ៉ាប់ បានធ្វើការទាក់ទងទៅកាន់ Cristiano Ronaldo ជាថ្មីម្តងទៀតកាលពីម្សិលមិញ ដោយសង្ឃឹមថា Ronaldo នឹងចុះហត្ថលេខាលើកិច្ចសន្យាមុនដំណាច់ឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano។
សំណើចំនួន 200 លានអឺរ៉ូក្នុងមួយឆ្នាំត្រូវបានយល់ព្រម ហើយកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2025។ ប៉ុន្តែអ្វីគ្រប់យ៉ាងវាអាស្រ័យលើ Cristiano ថាគាត់យល់ព្រមដែរឬអត់៕