Atletico Madrid ចង់បាន​ខ្សែប្រយុទ្ធ​ក្រុម Liverpool

0

យោង​តាម Fichajes បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Atletico Madrid កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool ដើម្បី​ជំនួស​មិត្ត​រួម​ជាតិ Matheus Cunha ដែល​ជិត​ចូលរួម​ជាមួយ Wolves ។

កុងត្រា​របស់ Firmino ជាមួយ Liverpool នឹង​បញ្ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​មិន​មាន​តម្រុយ​ណាមួយ​ថា​គាត់​នឹង​បន្ត​ជាមួយ​ក្លឹ​ប​បច្ចុប្បន្ន​នោះ​ទេ​។

របាយការណ៍​បញ្ជាក់​ថា​គាត់​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​សម្រាប់​យុទ្ធសាស្ត្រ​របស់​អ្នកចាត់ការ​ក្លឹ​ប Atletico Madrid លោក Diego Simeone៕