បរទេស៖ សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ កំពុងរង់ចាំការសម្រេចចិត្តរបស់លោក Jose Mourinho ចំពោះការសម្រេចចិត្តអំពីអនាគតរបស់គាត់។
បើតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាស្ថាប័នគ្រប់គ្រងចង់ឱ្យលោក Mourinho ចាកចេញពីក្លឹប Roma ដើម្បីទៅកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់។ ហើយព័រទុយសហ្គាល់ក៏កំពុងពិចារណាលើកលោក Rui Jorge ដែលជាជម្រើសជំនួស ប្រសិនបើលោក Mourinho បដិសេធនៅសំណើរមួយនេះ៕