ប្រធាន​ក្លឹ​ប Porto អះអាង​បែប​នេះ ជុំវិញ​អនាគត CR7

0

ប្រធាន​ក្លឹ​ប Porto លោក Pinto da Costa បាន​អះអាង​ថា គ្មាន​ក្លឹ​ប​ព័រ​ទុ​យ​ហ្គា​ល់​ណាមួយ​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ Cristiano Ronaldo នោះ​ទេ​។

Ronaldo បច្ចុប្បន្ន​គ្មាន​ក្លឹ​ប​នៅឡើយ​ទេ បន្ទាប់​ពី​គាត់ និង Manchester United បាន​ព្រមព្រៀង​គ្នា​បញ្ចប់​កុងត្រា​មុន​ពេល​កំណត់​។

លោក Pinto da Costa​បាន​ប្រាប់ Record ថា​៖ «​វា​អាស្រ័យ​លើ​គាត់ ហើយ​ក្លឹ​ប​ចាប់អារម្មណ៍​។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​ផ្តល់​ឱ្យ​គាត់​នូវ​អ្វី​ដែល​គាត់​រកបាន និងចង់បាននោះ​ទេ​»​។

មានការ​លើក​ឡើង​ថា Ronaldo នឹង​សុខចិត្ត​កាត់​បន្ថយ​ប្រាក់ខែ​ដើម្បី​បន្ត​លេង​នៅ​ទ្វីបអឺរ៉ុប ដោយ​មាន​ក្លឹ​ប​មួយ​ចំនួន​ហ៊ាន​ផ្តល់​ប្រាក់បៀវត្សរ៍​ត្រឹមតែ 80,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ប៉ុ​ន្នោះ ដែល​វា​ជា​ចំនួន​ដ៏​តិចតួច​៕