ប្រេស៊ីលកំពុងស្វែងរកអ្នកចាត់ការម្នាក់បន្ទាប់ពីលោក Tite បានប្រកាសពីការចាកចេញរបស់គាត់បន្ទាប់ពីការប្រកួត FIFA World Cup 2022 ដ៏ខកចិត្តនៅប្រទេសកាតា។
ជុំវិញបញ្ហានោះ ខ្សែប្រយុទ្ធជើងចាស់ Ronaldo Nazario បានអះអាងថាខ្លួនកំពុងរៀបចំដឹកនាំក្រុមជម្រើសជាតិនាពេលអនាគត។ គាត់បាននិយាយថា៖ «ខ្ញុំកំពុងរៀបចំខ្លួនធ្វើជាគ្រូបង្វឹកសម្រាប់ Seleção នាពេលអនាគត»។
Ronaldo ត្រូវបានគេចាត់ទុថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតគ្រប់ពេល។ គាត់ស៊ុតបញ្ចូលទីបាន 62 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 17 ដងក្នុង 99 ប្រកួតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល រួមទាំងរកបាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 19ប្រកួតនៅ FIFA World Cup ។
គួររំលឹកឡើងវិញដែរថា Ronaldo ធ្លាប់បានលេងឱ្យក្លឹបល្បីៗដូចជា AC Milan, Real Madrid, Inter Milan និងច្រើនទៀត។ គាត់ស៊ុតបញ្ចូលទីបាន 295 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 75 ដងក្នុង 452 ប្រកួតក្នុងអាជីពក្លឹបរបស់គាត់។ វីរបុរសប្រេស៊ីលរូបនេះក៏បានឈ្នះ Ballons d’Or ចំនួនពីរផងដែរក្នុងឆ្នាំ 1997 និង 2002 ៕