តារាម៉ូដែលក្រូអាតនាង Ivana Knoll ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅ FIFA World Cup ឆ្នាំ 2022 ជាមួយនឹងសម្លៀកបំពាក់របស់នាង។ វត្តមានរបស់ Knoll នៅក្នុងពហុកីឡាដ្ឋានបានជំរុញឱ្យអ្នកគាំទ្រថតរូបជាមួយនាងយ៉ាងសន្ធឹក ហើយតារាម៉ូដែលរូបនេះបានអះអាងថានាងថែមទាំងទទួលបានសំណើរៀបការក្នុងអំឡុងពេលការប្រកួតបាល់ទាត់ផងដែរ។
តារាម៉ូដែលវ័យ 26 ឆ្នាំរូបនេះបាននិយាយតាមរយៈ Daily Mail ៖ «ខ្ញុំគ្រាន់តែសប្បាយជាមួយមនុស្សគ្រប់គ្នា ខ្ញុំគិតថាគ្រប់គ្នាចូលចិត្តខ្ញុំព្រោះខ្ញុំស្អាត ខ្ញុំមិនចាប់អារម្មណ៍នឹងការជួបជាមួយនរណាម្នាក់នៅទីនេះទេ។ គោលបំណងរបស់ខ្ញុំគឺធ្វើឱ្យទាំងអស់គ្នាញញឹម»៕