អាជ្ញាកណ្តាលជនជាតិប៉ូឡូញលោក Szymon Marciniak បានទទួលសិទ្ធិក្នុងការផ្លុំកញ្ចែកាត់សេចក្តីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 រវាងអាហ្សង់ទីន និងបារាំង។
Marciniak ក្លាយជាជនជាតិប៉ូឡូញដំបូងគេដែលត្រូវបានផ្តល់កិត្តិយស ហើយនឹងត្រូវបានចូលរួមដោយមិត្តរួមជាតិពីររូបទៀតជាអាជ្ញាកណ្តាលខ្សែបន្ទាត់គឺលោក Pawel Sokolnicki និង Tomasz Listkiewicz៕