បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mirror បានអោយដឹងថាខ្សែប្រយុទ្ធក្លឹប Liverpool គឺកីឡាករ Roberto Firmino ត្រូវបានបញ្ចុះបញ្ចូលដោយក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងកញ្ចប់ទឹកប្រាក់ដ៏ច្រើនមួយ។
Firmino នឹងត្រូវអស់កុងត្រានៅ Anfield នារដូវក្តៅនេះ ហើយសម្រាប់ក្លឹបក៏បង្ហាញនៅសកម្មភាពមិនចង់បន្តកុងត្រាថ្មីជាមួយនឹងគាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា Firmino មិនស្ថិតនៅក្នុងជម្រើសរបស់ Jurgen Klopp ទៀតនោះទេ ដែលនេះអាចធ្វើអោយគាត់ពិចារណាអំពីអនាគតគាត់ផងដែរ៕