បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអោយដឹងថាខ្សែប្រយុទ្ធ Cody Gakpo បាននិយាយថា គឺនឹងធ្វើការពិចារណាចំពោះសំណើរនៅក្នុងខែមករាខាងមុខ អំពីការផ្ទេរទៅកាន់ Manchester United។
ក្នុងនោះ Gakpo បានប្រាប់ទៅកាន់ NRC ថា “ខ្ញុំគិតអំពី Manchester United ប៉ុន្តែខ្ញុំមិនចាំថា រឿងនោះបានកើតឡើងនៅពេលណានោះទេ។ ហើយខ្ញុំចាប់ផ្តើមសង្ស័យ។ ក្លឹប Leeds ក៏បានចាប់អារម្មណ៍ដែរ។ ខ្ញុំគួរទៅទីនោះ ឫអត់? នៅពេលនេះខ្ញុំកំពុងរោងចាំរឿងទាំងនោះ។ ខ្ញុំមិនទាន់បានលឺអ្វីពីខាង Manchester United នោះទេ។ នៅពេលដែលពួកគាត់ដាក់សំណើរ ខ្ញុំនិងធ្វើការពិចារណាអំពីវា។ ខ្ញុំក៏ស្វែងរកជំនួយពីព្រះនៅក្នុងការសម្រេចចិត្តទាំងនេះ”៕