បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអោយដឹងថាកីឡាករជម្រើសជាតិព័រទុយហ្គាល់ និងក្រុម PSG គឺ Danilo និង Nuno Mendes ត្រូវបង្ខំចិត្តចាកចេញពីប្រទេសហ្គាតា ដោយមិនអាចបន្តជួយក្រុមជម្រើសជាតិរបស់ខ្លួនតទៅទៀតនោះទេ ដោយសារតែបញ្ហារបួស។ ដោយក្នុងនោះ អ្នកទាំង២ បានរបួសដូចជា៖
– Danilo បាក់ឆ្អឹងជំនីរចំនួនបី
– Nuno Mendes របួសភ្លៅ
គួរបញ្ជាក់ថាកីឡាករទាំង២នាក់ នឹងចាកចេញពីប្រទេសហ្គាតានៅថ្ងៃព្រហស្បតិ៍នេះ៕