រថយន្ត ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ធ្វើអោយមនុស្ស ៤នាក់រងរបួស

0
កំពង់ស្ពឺ៖ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ។
មានរថយន្ត ០១គ្រឿង ម៉ាកNISSAN ពណ៌សឆ្លូតក្រហម ពាក់ផ្លាកលេខចង្កូតស្ដាំPSHN-0602 បើកបរពីទិសខាងកើតទៅទិសខាងលិច ហើយបានទៅបុករថយន្ដ ០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2AX-8536 ពឺ ដែលកំពុងបើកបរឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង ធ្វើឲ្យរថយន្ដម៉ាកTOYOTA PRIUSរេចង្កូតទៅខាងជើងផ្លូវទៅបុក នឹងគំនរឥដ្ឋប្រហោង ដែលនៅខាងជើងផ្លូវបន្ថែមទៀត បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
– របួសស្រាល ០៤នាក់ ស្រី០២នាក់ (ភាគីរថយន្ដម៉ាកTOYOTA PRIUS)
– ខូចខាតរថយន្ដ ០២គ្រឿង (ធ្ងន់ ០១គ្រឿងម៉ាកTOYOTA PRIUS)
– ខូចខាតដុំឥដ្ឋប្រហោងមួយចំនួន
ចំពោះវត្ថុតាងរថយន្ដ ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ