Van Dijk បោះពាក្យ​ទៅ​កាន់ Messi មុន​ការ​ប្រកួត​វគ្គ 8​ក្រុម

0

តារា​ឆ្នើម​របស់​ហូ​ឡង់ Virgil van Dijk បាន​សរសើរ Lionel Messi ថា​ជា “​កីឡាករ​ល្អ​បំផុត​គ្រប់ពេល​” មុន​ពេល​ក្រុម​របស់​គាត់​ជួប​ជាមួយ​អា​ហ្ស​ង់​ទី​ន​ក្នុង​ការ​ប្រកួត FIFA World Cup 2022 វគ្គ 1/4 ផ្តាច់ព្រ័ត្រ​។

Van Dijk នឹង​ប្រឈម​មុខជា​មួយ Messi ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​កាន់តែ​អស្ចារ្យ ខណៈ​ដែល​ក្រុម​របស់​ពួក​គេ​ប្រជែង​គ្នា​ដើម្បី​ឈាន​ទៅ​ដល់​វគ្គ​បួន​ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។

ថ្លែង​ទៅ​កាន់ De Telegraaf ខ្សែការពារ Van Dijk បាន​និយាយ​៖ «​គាត់​ជា​កីឡាករ​ល្អ​បំផុត​គ្រប់ពេល​។ វា​ជា​កិត្តិយស​ក្នុង​ការ​លេង​ទល់​ជាមួយ​គាត់​។ ប៉ុន្តែ វា​មិនមែន​ខ្ញុំ​លេង​ប្រឆាំង​នឹង​គាត់ ឬ​ហូ​ឡង់​លេង​ប្រឆាំង​នឹង​គាត់​ទេ គឺ​ហូ​ឡង់​នឹង​លេង​ទល់​ជាមួយ​អា​ហ្ស​ង់​ទី​ន​។ ហើយ​ពួក​គេ​មាន​កីឡាករ​ជា​ច្រើន​ទៀត​ដែល​មាន​កម្រិត​ពិភពលោក​»៕