មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ នឹងជួយការពារ​តាមផ្លូវ​ច្បាប់ ដល់ក្រុមគ្រួសារជនរងគ្រោះដែលត្រូវរថយន្តបុក

0

ហ្វេសប៊ុក៖ នេះបើយោងតាមប្រភពពីលោកផែង វណ្ណៈ បានអោយដឹងថា “ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានថ្លែងប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​នៅមុននេះបន្តិចថា​ បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​អោយជួយ​រកយុត្តិធម៌ជូន​គ្រួសារ​មួយរួមទាំង​ទារកម្នាក់ផង​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ ឯកឧត្តម​ បានចាត់​តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់​”។

គួរបញ្ជាក់​ថា​ ករណី​បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូមួយគ្រួសារ បណ្តាលអោយមានអ្នករបួសជាច្រើននាក់ ហើយគ្រាន់​តែបង់លុយ​ ២៥០០​ ដុល្លារ​បញ្ចប់​រឿង​ធ្វើ​អោយ​មហាជន​រិះគន់​កក្រើក​​ហ្វេសប៊ុក​ និង​ ទាមទារអោយយកជនបង្ករទៅ​ផ្ដន្ទាទោសតាមច្បាប់​៕