អ្នកវិភាគបាល់ទាត់ និងជាវីរបុរសរបស់ក្រុម Manchester United លោក Roy Keane បានរិះគន់ក្រុមជម្រើសជាតិប្រេស៊ីល ចំពោះសកម្មភាពរបស់ពួកគេ អំឡុងពេលយកឈ្នះលើកូរ៉េខាងត្បូងក្នុងលទ្ធផល 4-1 ក្នុងការប្រកួតវគ្គ 16 ក្រុម FIFA World Cup ឆ្នាំ 2022។
Keane បាននិយាយថា៖ «ខ្ញុំមិនចូលចិត្តរឿងនេះទេ។ ការរាំបែបនេះ ខ្ញុំគិតថាវាមិនគោរពចំពោះគូប្រកួត។ ពួកគេរកបាន 4គ្រាប់ ហើយពួកគេតែងតែអបអរដោយការរាំបែបនេះ។ ខ្ញុំមិនសប្បាយចិត្តនឹងវា ខ្ញុំគិតថាវាមិនល្អទាល់តែសោះ»៕