បាត់ដំបង៖ នៅថ្ងៃចនន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦នឹង ៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់ជល់មាន់) ០១ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លើការងារបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការបង្ក្រាបនៅចំណុចភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចបាននាំខ្លួនមនុស្ស ០៣នាក់
១.ឈ្មោះ រ៉ើន សុធា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង
២.ឈ្មោះ សឿន ម៉ឹប ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង
៣.ឈ្មោះ ផាន សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
-មាន់ឈ្មោលចំនួន ០១ក្បាល
-កៅស៊ូហ៊ុំធ្វើសង្វៀនប្រជល់មាន់ ០១
-ចង្ក្រានហ្គាស ០១
-ឆ្នាំងសំរាប់ដាំទឹកស្អំមាន់ ០១
-ធុងជ័រចំនួន ០១
-ម៉ូតូចំនួន ១០គ្រឿង
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់និងវត្ថុតាងខាងលើនគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ