យោងតាមការចេញផ្សាយរបស់សារព័ត៌មាន El Nacional បានឲ្យដឹងថាការវិលត្រឡប់របស់តារាឆ្នើមអាហ្សង់ទីន និង PSG កីឡាករ Lionel Messi ទៅកាន់ក្លឹប Barcelona កាន់តែឆ្ងាយទៅៗ ដោយក្លឹបបានងាកទៅរកការចុះហត្ថលេខាលើខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City ជំនួសវិញ។
ប្រធានក្លឹប Barcelona លោក Joan Laporta មានការខកចិត្តយ៉ាងខ្លាំងក្នុងការនាំយក Messi ត្រលប់ទៅ Camp Nou វិញ ប៉ុន្តែរូបគាត់បានណែនាំទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប ឲ្យពិចារណាលើ Silva ដើម្បីជំនួសតារាឆ្នើមអាហ្សង់ទីនដែលមានវ័យចំណាស់៕