World Cup មិនទាន់ចប់ផង!! មានគ្រូបង្វឹកត្រូវបញ្ចប់តំណែងហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Gerardo ‘Tata’ Martino បានចាកចេញពីតំណែងគ្រូជម្រើសជាតិម៉ិកស៊ិកហើយ។

កុងត្រាត្រូវបានបញ្ចប់សម្រាប់គ្រូបង្វឹករូបនេះ ហើយក៏ត្រូវបានប្រកាសផងដែរ។ ក្នុងនោះលោក Tata Martino បានប្រាប់ Fox Soccer ថា “កុងត្រារបស់ខ្ញុំនឹងបញ្ចប់នៅពេលឆាប់ៗ បន្ទាប់ពីអាជ្ញាកណ្តាលបានផ្លុំកញ្ចែ”៕