យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថាក្លឹប Newcastle United បានត្រៀមចំណាយរហូតដល់ 20 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករ Eden Hazard របស់ក្លឹប Real Madrid ដែលកំពុងត្រូវបានក្លឹប Aston Villa ចាប់អារម្មណ៍ផងដែរ។
ពេលវេលារបស់កីឡាករអន្តរជាតិបែលហ្ស៊ិកនៅ Bernabeu មើលទៅហាក់ដូចជាកាន់តែតិចទៅៗ បន្ទាប់ពីអាជីពរបស់គាត់ត្រូវបានញាំញីដោយរបួសនៅទីក្រុងម៉ាឌ្រីដ ចាប់តាំងពីគាត់ចាកចេញពី Chelsea ក្នុងឆ្នាំ 2019 ហើយ Los Blancos ចង់កាត់បន្ថយការចំណាយរបស់ពួកគេបន្ទាប់ពីការប្រកួត World Cup ៕