ក្លឹ​ប​មួយ​នៅ Premier League ចង់បាន Eden Hazard

0

យោង​តាម DefensaCentral បានឱ្យ​ដឹង​ថា កីឡាករ Eden Hazard របស់​ក្លឹ​ប Real Madrid អាច​នឹង​ត្រលប់​មក Premier League វិញ​ជាមួយនឹង​ក្រុម Aston Villa បន្ទាប់​ពី​ការ​មក​ដល់​របស់ Unai Emery ដែល​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹ​ប ។

របាយការណ៍​បន្ថែម​ថា​លោក Emery បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ក្រុមប្រឹក្សា Villa រួច​ហើយ​ដើម្បី​ធ្វើការ​សាកសួរ​អំពី Hazard ហើយនឹង​ព្យាយាម​ទាក់ទាញ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​ឱ្យមក Villa Park បន្ទាប់​ពី​ការ​ប្រកួត World Cup នា​ពេល​ខាង​មុខ​៕