សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ក្រោយព្យាយាមលួចម៉ូតូជនរងគ្រោះ

0

កណ្ដាល៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៤០នាទី នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ វង កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យឈ្មោះ ហេង ធា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិថ្មី ឃុំក្បាលទឹកលើ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។

សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកសង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។ វត្ថុតាងចាប់យក៖
១-កូនសោម៉ូតូម៉ាកសង់ចំនួន០១ (ជារបស់ជនសង្ស័យ)។
២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។

គួរបញ្ជាក់ថានៅមុនពេលកេីតហេតុជនរងគ្រោះបានចេញពីធ្វេីការងារនៅរោងចក្រផលិតក្រដាស់ នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយជិះម៉ូតូមួយគ្រឿងម៉ាកសង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0627 ។ នៅពេលជិះម៉ូតូដល់ផ្ទះ ជនរងគ្រោះបានចតម៉ូតូទុកនៅក្រោមផ្ទះ ដោយមិនបានចាក់សោ ក ឡើយ បន្ទាប់មកជនរងគ្រោះក៏ដើរទៅមើលអន្លុងដាក់ត្រីនៅខាងលិចភូមិ នៅពេលត្រឡប់មកវិញ ជនរងគ្រោះដើរតាមផ្លូវក៏ជួបជាមួយជនសង្ស័យកំពុងបណ្ដើរម៉ូតូរបស់ខ្លួន ដោយឃើញដូចនោះជនរងគ្រោះក៏ស្រែកឮៗថាចោរៗ ដើម្បីឲ្យអ្នកភូមិចេញជួយស្ទាក់ និងរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រៃពួច ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារ ទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យបាន នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធី។ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកសង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0627 របស់ជនរងគ្រោះពិតមែន៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ