https://youtu.be/tlvES3wie-M
យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថាតារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Lionel Messi បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដែលធ្វើឡើងដោយលោក Pele ក្នុងការប្រកួតរបស់គាត់ទល់នឹង Maccabi Haifa សម្រាប់ពានរង្វាន់ UEFA Champions League នៅថ្ងៃទី 25 ខែតុលានេះ។
Messi រកបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន 2 ដងទល់នឹងក្លឹបអ៊ីស្រាអែលនៅកីឡដ្ឋាន Parc de Princes ។ ឥឡូវនេះគាត់មានគ្រាប់បាល់ចំនួន 1,127 គ្រាប់ និងកំណត់ត្រាបញ្ជូនបាល់សរុបក្នុងអាជីពរបស់គាត់ដែលជាចំនួនខ្ពស់បំផុត។
ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ ស៊ុតបញ្ចូលទីបាន ៦៧៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Barcelona ចំនួន ៣០៣ ដងក្នុង ៧៧៨ ប្រកួត។ ឥឡូវនេះគាត់បានស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 27 ដងក្នុង 50 ប្រកួតសម្រាប់ PSG ។ កីឡាករអាហ្សង់ទីនរូបនេះក៏រកបាន 90 គ្រាប់ក្នុង 164 ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ផងដែរ។
Pele ត្រូវបានគេរាយការណ៍ថាមានការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្រើនជាង 1000 ដងក្នុងអំឡុងពេលអាជីពដ៏អស្ចារ្យរបស់គាត់ ដែលប្រមាណជា 1126 Assist ។ ខណៈពេលដែលមនុស្សជាច្រើនអះអាងថាការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ Pele រួមមានស្ថិតិពីការប្រកួតមិត្តភាព ហើយស្ថិតិរបស់ Messi បានលើសពីចំនួនដែលបានអះអាងដោយ Pele ៕