កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យចំនួន៥នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ និងប្លន់ម៉ូតូ ចំនួន៩លើក នៅ ៣ស្រុក ដែលរួមមានស្រុកគងពិសី ស្រុកបរសេដ្ឋ និងស្រុកបាទី និងស្រ្តីទទួលផលចោរ កម្មទិញម៉ូតូពី ជនសង្ស័យ១នាក់ យកទៅដាក់ពន្ធនាគារតាមដីកា បង្គាប់ឲឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ ប៉ែន កាម៉ង់កា នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។ ក្នុងនោះបានរកឃើញម៉ូតូជនរងគ្រោះ២គ្រឿង ប្រគល់ឲជនរងគ្រោះវិញ៕
ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់សឺ្ព