មិត្ត​ស្រី Ronaldo កំពុង​សំងំ​ហាត់​ក្បាច់​គុណ (​មាន​វី​ដេ​អូ​)

0

Georgina Rodriguez កំពុង​ទទួល​បានការ​បង្វឹក​ជា​សម្ងាត់​ដោយ​អ្នក​ប្រដាល់ MMA Lincoln Strong មុន​ពេល​ចូលរួម​ជាមួយ Cristiano Ronaldo នៅ FIFA World Cup 2022​។

ការ​ប្រកួត World Cup នៅ​ប្រទេស​កា​តា អាច​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ Ronaldo ក្នុង​អាជីព​របស់​គាត់​។ កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់​បច្ចុប្បន្ន​មាន​អាយុ​៣៧​ឆ្នាំ​។ មក​ទល់​នឹង​ពេល​នេះ​ទម្រង់​លេង​របស់​គាត់​បាន​ធ្លាក់​ចុះ​សម្រាប់ Manchester United ដោយ​ស៊ុត​បញ្ចូល​ទី​បាន​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន​តែ​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ចំនួន 12 លើក​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​នៅ​តែ​ជា​ក្តី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​សម្រាប់​លទ្ធផល​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កា​តា​។ Georgina Rodriguez នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត FIFA World Cup 2022 ខណៈ​ដែល​នាង​នឹង​ទៅ​ចូលរួម​ដើម្បី​លើកទឹកចិត្ត Cristiano Ronaldo ។

តារា​ម៉ូ​ដែល​ជនជាតិ​អេ​ស្បា​ញ​រូប​នេះ​កំពុង​ពង្រឹង​ជំនាញ​ក្បាច់គុន​ចម្រុះ​របស់​នាង ដោយ​ការ​ហ្វឹកហាត់​ជាមួយ Lincoln Strong ដើម្បី​រក្សា​សុវត្ថិភាព​របស់​ខ្លួន​នាង​នៅ​ពេល​ធ្វើ​ដំណើរ​៕