ប៉ុន្មានថ្ងៃបន្ទាប់ពីមានរបាយការណ៍លេចលឺថា Manchester United ចង់នាំយកអតីតកីឡាករ និងបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ Ajax លោក Edwin van der Sar មកកាន់ Old Trafford ដើម្បីកាន់តួនាទីជានាយកកីឡារបស់ក្លឹប អ្នកចាំទីជើងចាស់រូបនេះបានចេញមកបញ្ជាក់អំពីស្ថានភាពនេះ។
លោក van der Sar បានប្រាប់កាសែត The Times នៅពេលសួរអំពីការវិលត្រឡប់ទៅកាន់ Manchester United ថា «វាស្ថិតនៅឆ្ងាយទៀត» ។
ខ្ញុំមានទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាភិបាល ហើយខ្ញុំមានរយៈពេលប្រាំមួយឆ្នាំដ៏អស្ចារ្យនៅ Manchester ប៉ុន្តែខ្ញុំមិនទាន់បញ្ចប់ការងាររបស់ខ្ញុំនៅទីនេះនៅឡើយទេ»៕