កាសែត The Mirror រាយការណ៍ថាលោក Erik ten Hag សប្បាយចិត្តនឹងអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពី Manchester United ក្នុងខែមករា។
តារាសញ្ជាតិព័រទុយហ្គាល់មានភាពល្អកកករជាមួយ Man Utd ក្នុងរដូវកាលនេះ ហើយត្រូវបានទម្លាក់ចេញពីក្រុមសម្រាប់ការប្រកួតទល់នឹង Chelsea កាលពីថ្ងៃសៅរ៍។
Ten Hag បានសម្រេចចិត្តថាគាត់សុខចិត្តឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញ ប្រសិនបើក្លឹបណាមួយអាចទទួលយកគាត់បាន៕