Ford Ranger ពណ៌ក្រហមបើកបុកទម្លោះចូលការ៉ាសសាំងមួយកន្លែង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:២០រំលង់អាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​៥៩៨​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឬស្សីកែវ​​ រាជធានី​ភ្នំពេញ​។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តមួយគ្រឿងម៉ាក​ Ford Ranger ពណ៌ក្រហមពាក់ស្លាកកម្ពុជា​ MCH.៨៥៨៦ បាន បុកចូលស្លាកតម្លៃការ៉ាសសាំងPTT598 បណ្ដោយ​រងការខូចខាត​យ៉ាងដំណំ ប៉ុន្តែមិនមានរងរបួសនោះទេ៕