Ronaldo កំពុង​ប្រឈម​បញ្ហា​ខ្លាំង​នៅ Man Utd

0

Cristiano Ronaldo កាន់តែ​ខិត​ជិត​ដល់​ការ​បញ្ចប់​កិច្ចសន្យា​របស់​គាត់​នៅ Man Utd នេះ​បើ​យោង​តាម​អ្នក​យក​ព័ត៌មាន Pedro Almeida ។

អនាគត​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល បន្ទាប់​ពី​គាត់​មិន​បាន​ចូលរួម​ប្រកួត​ក្នុង​ជ័យជម្នះ​លើ​ក្រុម Spurs កាលពីដើម​ស​ប្តា​ហ៍​នេះ ហើយ​បន្ទាប់​មក​គាត់​ក៏​មិន​ត្រូវ​បាន​ជាប់​ឈ្មោះ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​ជាមួយនឹង​ក្រុម Chelsea ៕