ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩:១០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ៥៦៦ កែងផ្លូវ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រវាងម៉ូតូបុកជាមួយរថយន្តហាយឡែនឌ័រ ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចរថយន្ដហាយឡែនឌ័រ រ៉េចង្កូតទៅបុកកង់បីឥណ្ឌានិងរថយន្ដសេរីទំនើបម៉ាកអូឌីQ5 ដែលចត់ចោលបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាត៕