អាជ្ញាអនុញ្ញាតអោយម្ចាស់ទូក២នាក់ និងអ្នកបើកម្នាក់ ត្រលប់ទៅផ្ទះជាបណ្តោះអាសន្ន!! ប៉ុន្តែនិតិវិធីច្បាប់នៅតែបន្តអនុវត្តដដែរ

0

កណ្តាល៖ ក្រោយហេតុការលិចទូក បណ្តាលអោយសិស្ស ១១នាក់ បានស្លាប់នៅចំនុចស្រុកលើកដែក ខេត្តកណ្ដាល ហើយអាជ្ញាធរក៏បានឃាត់ខ្លួនម្ចាស់ទូក២នាក់ និងអ្នកបើកម្នាក់ មកធ្វើការសាកសួរ។ ហើយមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អ្នកទាំង ៣នាក់ ត្រូវបានអនុញ្ញាតអោយត្រលប់ទៅផ្ទះជាបណ្តោះអាសន្នវិញ ប៉ុន្តែនិតិវិធីច្បាប់នៅតែបន្តអនុវត្តដដែរ។

ក្នុងនោះដែរ លោកស្នងការនគរបាលខេត្តកណ្ដាល ក៏បានបញ្ជាក់ដែលថា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ក៏បានសម្រេចអនុញ្ញាតអោយពួកគាត់ទាំង ៣នាក់ត្រលប់ទៅផ្ទះវិញបណ្តោះអាសន្ន។

លោកស្នងការនគរបាលខេត្តកណ្ដាលបន្ថែមថា “ការអនុញ្ញាតអោយត្រលប់ទៅផ្ទះនេះ មិនមែនមានន័យថាដោះលែងនោះទេ ប៉ុន្តែនីតិវិធីច្បាប់នៅតែបន្តអនុវត្តដដែរ៕