សមត្ថកិច្ច ធ្វេីកិច្ចសន្យាអប់រំករណីក្មេងៗ​សិស្សសាលាប្រេីវាយគ្នា

0

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង​ មានកិត្តិយសសូម​គោរពជម្រា​ប​ជូន​សាធារណជន​អ្នកសារព័​ត៌​មាន​និងអ្នកនិ​យមប្រេីប្រាស់បណ្តា​ញ​ សង្គមបានជ្រាបថា​ នៅថ្ងៃទី១៥​ខែ​តុលាឆ្នាំ២០២២​ នេះបានឃេីញឃ្លីប​​វីដេអូមួយដែលផ្សព្វផ្សាយក្នុងបណ្តា​ញសង្គមពីករណីកក្មេងៗស្លៀក​ ពាក់ជាសិស្សសាលាបានបង្ហនូវករណីវា.យត.ប់គ្នានៅខាងមុខ​សា​លារៀនមួយកន្លែង។

រូបភាពវីដេអូខ្លីនេះបាននាំបង្កឱ្យមានការរិះគន់ពីម​ហាជនអ្នកប្រេីប្រាស់បណ្តាញសង្គម​ និងជាហេតុបង្ក​ឱ្យប៉ះពាល់ដល់សន្តិសុខ​ សណ្តាប់​ធ្នាប់ក្នុងសង្គម។ បន្ទាប់ពីបានពិនិត្យឃេីញរូបភាពនេះ​ និងស្រប​តាមយោបល់ក្រុ​មការងារប្រតិកម្ម​រហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គ​រ​ បាលខេត្តបាត់ដំបង​ បានចាត់​តាំងឱ្យក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមសហការជាមួយអធិការដ្ឋាន​នគរ​បា​ល​ស្រុកប​វេល​ដែលមានលោ​កវរ​សេ​នី​យ៍ឯក​ សុខ​ សារិន​ ជា​អធិ​ការ​នគរបាលស្រុក​ធ្វេីការស្រាវជ្រាវ​ចំពោះរូបភាពមួយនេះ។
នៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុក​ បានស្រាវជ្រាវឃេីញរហូត​នាំខ្លួនពួកគេចំនួ​ន​០៣​នាក់មកកាន់អធិ​ការដ្ឋាននគរបាលស្រុកធ្វេីការសា​ក​ សួរស្រាវជ្រាវ​ និងមានលទ្ធផ​លដូចខាងក្រោម៖
– ករណីហិ.ង្សា​នេះកេីតឡេីងកាលពីថ្ងៃទី​១៤ ខែ​ តុ​លា​ ឆ្នាំ​២០២២​ វេលាម៉ោង៩និង៤០នាទីនៅខាង​មុខ​វិទ្យាល័យបវេល​ ស្រុកបវេល​ ខេត្តបា​ត់ដំបង​។
– ករណីនេះបង្កដោយក្រុមសិស្សសាលាចំនួ​ន​០២ក្រុម​ កេីតរឿងទំនាស់ពាក្យសំដីហេីយបង្កជាករ​ណី​ហិ.ង្សានេះឡេីង។
– ករណីនេះមិនបានបណ្តាលឱ្យភាគីណាមួយក្នុងជម្លោះមានរបួសអ្វីធំដុំនោះទេ។
នៅពេលធ្វេីការសាកសួររួច​ អាណា​ព្យាបាលរបស់ពួកគេព្រមទាំងនាយ​កសាលាផងបានសុំធានាយក​ពួកគេ​ទាំង០៣នាក់ទៅអប់រំបន្តនៅមូល​ដ្ឋាន​ ហេី​យ​ជាមួយនេះសមត្ថកិច្ចនគរបាលធ្វេីកិច្ចសន្យាឱ្យពួកគេបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀតមុន ពេលអនុញ្ញាតឱ្យទៅមូលដ្ឋានវិញ៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

May be an image of 2 people, people standing and textMay be an image of 1 person and text