យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes បានឲ្យដឹងថាលោក Joan Laporta គ្រោងនឹងដកឈ្មោះកីឡាករសំខាន់ៗចំនួនបីនាក់ចេញពីបញ្ជីឈ្មោះរបស់ Barcelona ។
Jordi Alba, Gerrard Pique, និង Memphis Depay អ្នកទាំងបីអាចនឹងត្រូវចាកចេញពីក្លឹប ដោយសារតែពួកគេមិនសមនឹងប្រព័ន្ធលេងរបស់លោក Xavi ។
ក្លឹបគិតថាកីឡាករទាំងបីមានប្រាក់បៀវត្សរ៍ខ្ពស់ណាស់ បើប្រៀបធៀបទៅនឹងកីឡាករផ្សេងក្នុងក្រុមដែលលេងតំណែងដូចគ្នា ហើយពេលវេលាលេងទាំងអស់របស់ពួកគេត្រូវបានកាត់បន្ថយមកត្រឹមអប្បបរមានៅរដូវក្តៅនេះ៕