ផ្អើលទាំងកណ្តាលរាត្រី!! ក្រោយអគ្គីភ័យឆាបឆេះរថយន្ត ៣គ្រឿង

0

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ​ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១១និង៣០នាទីយប់ ថ្ងៃអង្គារ៍​ ៩កេីត ខែអស្សុជ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០២២ ដែលសិ្ថតនៅផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

 

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ គឺបណ្តាលមកពីរថយន្តឡេីងកំដៅបានបង្ករជាអគ្គិភ័យ​ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈរថយន្ត​ ០៣គ្រឿង​ ០១គ្រឿងឆេះទាំងស្រុង​ ០២គ្រឿងឆេះប្រហែល​ ៥០%​ នឹងផ្ទះល្វែងខូចខាតម៉ាស៉ីនត្រជាក់​ ០៣គ្រឿង​ នឹងទ្វាកញ្ចក់មួយចំហៀង។

 

នៅវេលាម៉ោង​ ១២និង០០នាទីយប់រំលងអាធ្រាតនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៦ម៉ែត្រគូប​ និងរថយន្តរបស់បុរី​ វិមានភ្នំពេញ​ ចំ​នួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៦ម៉ែត្រគូប​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ