ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍អ្នកគាំទ្របាល់ប៉ះទង្គិចគ្នានៅឥណ្ឌូនេស៊ី កើនឡើងដល់ទៅ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានអោយដឹងថាមនុស្សជាង១៧០ នាក់បានស្លាប់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្រោយហេតុការណ៍រត់ជាន់គ្នានៅក្នុងការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូនេស៊ី ។

អភិបាលរងខេត្ត East Java លោក Emil Dardak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាគិតមកដល់ពេលនេះមនុស្ស ១៧៤ នាក់បានស្លាប់ ក្រោយដឹកជញ្ជូនទៅព្យាបាល។ ចំណែកប្រធានមន្ត្រីសន្តិសុខឥណ្ឌូណេស៊ីលោក Mahfud MD បាននិយាយថា កីឡដ្ឋានទាំងមូលបានអនុញ្ញាតិឲ្យអ្នកទស្សនាចូលពេញលើសចំណុះ។ នៅក្នុងការបង្ហោះនៅលើបណ្តាញInstagram របស់លោក លោកបានឲ្យដឹងថាសំបុត្រលក់ចេញសរុបមានចំនួន ៤២,០០០ សំបុត្រសម្រាប់ការប្រកួតនេះ ដោយជាក់ស្តែងកីឡដ្ឋាននេះងាចផ្ទុកមនុស្សបានត្រឹមតែជាង ៣៨,០០០ ប៉ុណ្ណោះ ។

បន្ទាប់ពីការប្រកួតនៅខេត្ត East Java រវាងក្រុម Arema FC និង Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍នេះ អ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ហើយប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យមានការភ័យស្លន់ស្លោររត់ជាន់គ្នា និងមានករណីការថប់ដង្ហើមនេះជាអ្វីដែលប្រធានប៉ូលីស East Java បានប្រាប់អ្នកសារព័ត៌មាន៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា