Man Utd នៅ​តែ​បន្ត​ចង់បាន​ខ្សែការពារ​របស់​ក្លឹ​ប Villarreal

0

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា​ក្រុម Manchester United បាន​ចាប់អារម្មណ៍​លើ​ខ្សែការពារ​របស់​ក្លឹ​ប Villarreal កីឡាករ Pau Torres​។

Torres ធ្លាប់​ជា​គោលដៅ​សម្រាប់​បិសាច​ក្រហម​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​កន្លង​មក​។ ទោះជា​យ៉ាងណា​ក៏​ដោយ United បាន​ចុះហត្ថលេខា​លើ Raphael Varane កាលពី​រដូវក្តៅ​មុន និង Lisandro Martinez នៅ​ក្នុង​ការ​ដែល​ទើបតែ​កន្លង​ផុត​ទៅ​។

បញ្ជាក់​ផង​ដែរ​ថា Pau Torres មាន​សុពលភាព​កុងត្រា​រហូត​ដល់​ឆ្នាំ 2024 ហើយ​តម្លៃ​ផ្តាច់​កុងត្រា​របស់​គាត់​គឺ 65 លាន​ផោន​៕