ប៉ះចំខ្សែភ្លើងដាច់​រហែក ពេលចូលក្នុងបន្ទប់ទឹក បណ្តាលអោយឆក់ស្លាប់

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៨​និង​១០​នាទី​ ស្ថិត​នៅ​ចំណុច​ភូមិ​តា​ស៊ង​ ឃុំ​បាយដំរាំ​ ស្រុក​បាណ​ន់​ មាន​ករណី​មនុស្ស​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​ស្លាប់​បុរស​ម្នាក់​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ មុ​យ​ វ៉ា​ន់ទី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​តា​ស៊ង​ ឃុំ​បាយដំរាំ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​។​

​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ចូល​ក្នុង​បន្ទប់ទឹក​ប៉ះ​ចំ​ខ្សែភ្លើង​ដាច់​រហែក​ទាំង​ខ្លួន​សើម​ទើប​បណ្ដាល​ឱ្យ​ឆក់​ស្លាប់​បាត់បង់​ជីវិត​។​

​ក្រោយ​ពី​ទទួល​ដំណឹង​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​បុរស​ឈ្មោះ​ មុ​យ​ វ៉ា​ន់ទី​ សមត្ថកិច្ច​អាច​បញ្ជាក់​បាន​ថា​ជន​រង​គ្រោះ​នេះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ