Barcelona បានបញ្ជាក់ថា Ronald Araujo នឹងទទួលការវះកាត់របួសភ្លៅនៅចុងសប្តាហ៍នេះ ហើយគាត់នឹងខកខានការប្រកួត World Cup រដូវរងានេះ។
ខ្សែការពាររូបនេះបានជួបបញ្ហាររបួសក្នុងការប្រកួតមិត្តភាពរបស់អ៊ុយរូហ្គាយចាញ់អ៊ីរ៉ង់ ហើយបានត្រឡប់ទៅ Barca វិញដើម្បីពិនិត្យបន្ថែម។
ក្លឹប Barcelona បានបញ្ជាក់កាលពីថ្ងៃចន្ទថា របួសនឹងត្រូវការការវះកាត់ដោយមានសេចក្តីថ្លែងការណ៍មួយសរសេរថា៖ «កីឡាករ Ronald Araujo នឹងទទួលការវះកាត់នៅថ្ងៃពុធសម្រាប់សរសៃពួរវែងនៅភ្លៅខាងស្តាំរបស់គាត់។ ការវះកាត់នឹងត្រូវធ្វើដោយវេជ្ជបណ្ឌិត Lasse Lempainen ក្រោមការត្រួតពិនិត្យរបស់បុគ្គលិកពេទ្យរបស់ក្លឹបនៅទីក្រុង Turku ប្រទេសហ្វាំងឡង់»។ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានបញ្ជាក់ថា Araujo អាចខកខានការប្រកួតរហូតដល់ 3 ខែ។
គួររំលឹកឡើងវិញដែរថា Ronald Araujo បានបង្ហាញខ្លួន 7 ដងសម្រាប់ក្រុម Barcelona ក្នុងយុទ្ធនាការឆ្នាំ 2022/23 ៕