អនាគត​របស់ Lukaku ត្រូវ​បាន​លាតត្រដាង

0

យោង​តាម Football-Italia បាន​ឲ្យ​ដឹង​ថា Romelu Lukaku សប្បាយចិត្ត​បន្ទាប់​ពី​បាន​ត្រលប់​ទៅ Inter Milan វិញ​នៅ​រដូវក្តៅ​នេះ ហើយ​មិន​មាន​គម្រោង​ត្រលប់​ទៅ Chelsea វិញ​ទេ នៅ​ពេល​ដែល​កិច្ចសន្យាខ្ចី​ជើង​របស់​គាត់​បាន​បញ្ចប់ ។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​ត្រលប់​ទៅ​កីឡដ្ឋាន Stamford Bridge កាលពី​ឆ្នាំ​មុន​ក្នុង​កិច្ចព្រមព្រៀង​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល​ក្លឹ​ប​តោ​ខៀវ​ចំណាយ​ប្រាក់​ចំនួន 97.5 លាន​ផោន​ក្នុង​ថ្លៃ​ផ្ទេរ​។ អ្វី​ៗ​មិន​ដំណើរការ​ល្អ​ដូច​ការ​គ្រោងទុក ហើយ​គាត់​បាន​បាត់បង់​ទំនុកចិត្ត​ជាមួយ​អ្នកចាត់ការ​ទូទៅ Chelsea លោក Thomas Tuchel នៅ​ពាក់កណ្តាល​រដូវ​កាល​ទី​ពីរ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Lukaku បាន​បញ្ចប់​យុទ្ធនាការ​ឆ្នាំ 2021-22 ដោយ​រកបាន 8 គ្រាប់ និង Assist មួយ​គ្រាប់​ក្នុង 26 ប្រកួត​ក្នុង​លី​ក​៕